ភ្នំពេញ ៖ ចាប់ពីថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋបាលរាជធានី មានការកែសម្រួលតម្រាយផ្លូវនៃខ្សែរត់ចាស់ ខ្សែរត់ទី២៖ ចេញពីចំណតពីអ៊ីអន២( AEON2) តាមផ្លូវឧកញ៉ាមុងឬទ្ធី រង្វង់មូលកាំកូស៊ីធី អង់តែងទួលគោក ផ្លូវលេខ៧០ រង្វង់មូលកួចកាណុង ផ្លូវលេខ៤៧(វត្តភ្នំ) ផ្លូវព្រះនរោត្តម ផ្លូវជាតិលេខ២ ដល់ក្រុងតាខ្មៅ ខេត្តកណ្តាល។ ខ្សែរត់ទី៣៖ ចេញពីចំណតសួនច្បារឬស្សីកែវ តាមផ្លូវជាតិលេខ៥ ដល់រង្វង់មូលគួចកាណុងផ្លូវលេខ៤៧(វត្តភ្នំ)ផ្លូវព្រះនរោត្តម ផ្លូវលេខ១៣០ផ្សារធំថ្មី មហាវិថីកម្ពុជាក្រោមស្ពានអាកាស៧មករា មហាវិថីសហព័ន្ធរុស្សី រង្វង់មូលចោមចៅ ផ្លូវជាតិលេខ៣ ដល់ចំណតបុរីសន្តិភាព២។
ដាក់អោយដំណើរការតម្រាយផ្លូវថ្មី ខ្សែរត់ទី៤A ៖ ចេញពីចំណតសួនច្បារឬស្សីកែវ តាមផ្លូវជាតិលេខ៥ ដល់រង្វង់មូលគួចកាណុង ផ្លូវលេខ៤៧ (វត្តភ្នំ )ផ្លូវព្រះនរោត្តម ផ្លូវលេខ១៣០ ផ្សារធំថ្មី វិថីហ្សាដឺហ្គោល ស្តុបនាងគង្ហីញ ស្តុបអាងទឹកអូឡាំពិក វិថីព្រះមុនីរ៉េត កាត់មុខផ្សារដើមគរ ស្ពានអាកាសស្ទឺងមានជ័យ ផ្លូវវ៉េងស្រេង ស្តុបអាងទឹកកាណាឌីយ៉ា ផ្សារទួលពង្រ ដល់ចំណតបុរីសន្តិភាព២។
ខ្សែរត់ទី៤B ៖ ចេញពីចំណតសួនច្បារឬស្សីកែវ តាមផ្លូវជាតិលេខ៥ ដល់រង្វង់មូលគួចកាណុងផ្លូវលេខ៤៧ (វត្តភ្នំ) ផ្លូវព្រះនរោត្តម ផ្លូវលេខ១៣០ ផ្សារធំថ្មី វិថីហ្សាដឺហ្គោល ស្តុបនាងគង្ហីញ ស្តុបអាងទឹកអូឡាំពិក វិថីព្រះមុនីរ៉េត កាត់មុខផ្សារដើមគរ ស្ពានអាកាសស្ទឺងមានជ័យ ផ្លូវវ៉េងស្រេង រង្វង់មូលចោមចៅ ផ្លូវជាតិលេខ៤ ដល់តំបន់សេដ្ឋកិច្ចពិសេស។
ខ្សែរត់ទី៥៖ ចេញពីចំណតពីអ៊ីអន២ (AEON2 ) តាមផ្លូវ១០០៣ បត់ឆ្វេងតាមផ្លូវ១៩៦៦ ឆ្ពោះទៅផ្លូវលេខ៥៩៨ ផ្លូវលេខ៣៣៧ បត់ស្តាំតាមផ្លូវ៥៦៦ សាលាបឋមសិក្សាពីអ៊ំទួលគោក វិថីគឹមអ៊ីលស៊ុង កាត់ក្រោមស្ពានអាកាស៥មករា មហាវិថីម៉ៅសេទុង ស្តុបបូកគោ ស្តុបជលផល វថីសុធារស ដល់ចំណតផ្សារអ៊ីអន១។
ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ខ្សែរត់ទី៦ ៖ ចេញពីចំណតផ្សារបុរីរុងរឿង ផ្លូវជាតិលេខ៦ ស្ពានជ្រោយចង្វារ រង្វង់មូលគួចកាណុង ផ្លូវលេខ៧០ រង្វង់មូលអង់តែនទួលគោក រង្វង់មូលកាំកូស៊ីធី ផ្លូវឧកញ៉ាម៉ុងឬទ្ធី ផ្លូវសម្តេច ជា ស៊ីម បត់ឆ្វេងតាមផ្លូវឧកញ៉ា ទ្រី ហេង ដល់មហាវិថីសហព័ន្ធរុស្សី បត់ឆ្វេងទៅដល់ចំណតផ្សារសេនជូរីផ្លាហ្សា។ ខ្សែរត់ទី៧A ៖ ចេញពីចំណតគីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ ផ្លូវលេខ៥៩៨ ស្ពាអាកាស៧មករា ផ្លូវលេខ២៧១ បត់តាមស្ពានអាកាសស្ទឺងមានជ័យ វិថីព្រះមុនីរ៉េត វិថីព្រះសីហនុ វិថីព្រះសុធារសដល់ចំណតផ្សារអ៊ីអន១។ ខ្សែរត់ទី៧B ៖ ចេញពីចំណតគីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ ផ្លូវលេខ៥៩៨ ស្ពាអាកាស៧មករា ផ្លូវលេខ២៧១ បត់តាមស្ពានអាកាសស្ទឺងមានជ័យ ស្តុបក្បាលថ្នល់ ឆ្លងកាត់ស្ពានព្រះមុនីវង្ស ដល់ចំណតច្បារអំពៅ និងខ្សែរត់ទី៨៖ចេញពីចំណតគីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ កាត់ស្ពានព្រែកព្នៅ ផ្លូវឧកញ៉ាលី យ៉ុងផាត់ ផ្លូវជាតិលេខ៦អា ដល់ចំណតផ្សារបុរីរុងរឿង៕