សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ បានចេញផ្សាយថា នៅព្រឹកព្រលឹមថ្ងៃអង្គានេះ កូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលសាជាថ្មីម្តងទៀត បន្ទាប់ពីមីស៊ីលរយៈចម្ងាយខ្លីរបស់ខ្លួន ចំនួនបីគ្រាប់ បានទទួលបរាជ័យក្នុងការសាកល្បងកាលពីចុងសប្តាហ៍មុន។
យោងតាមយោធាកូរ៉េត្បូងបាននិយាយថា មីស៊ីលមួយគ្រាប់ខាងលើត្រូវបានបាញ់ចេញពីតំបន់ Sunan ក្នុងរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងដោយរំលងប្រទេសជប៉ុនទៅធ្លាក់ក្នុងភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិកតែម្តងដោយរត់បានចម្ងាយជាង២,៧០០គីឡូម៉ែត្រ ក្នុងរយៈចម្ងាតកម្ពស់អតិរមាប្រមាណ៥៥០គីឡូម៉ែត្រ។ ។ ប្រភពបញ្ជាក់ថា ការបាញ់នេះបានធ្វើឡើងនៅវេលាម៉ោងប្រមាណជា៥ និង៥៧នាទីព្រឹកនេះ (ពេលវេលានៅទីក្រុងសេអ៊ូល) ។
ដោយឡែករដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា មីស៊ីលកូរ៉េខាងជើង បានហោះឆ្លងកាត់ពីលើតំបន់ភ្នំ Cape Erimo ដែលស្ថិតនៅខាងចុងកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន ហើយធ្លាក់ចូលទៅក្នុងដែនទឹកចម្ងាយ១,១៨០គីឡូម៉ែត្រពីទីនោះ៕