កម្មការិនីនៅរោងចក្រ «ប៊ីរី» ជាង៣០នាក់ដួលសន្លប់បន្ដបន្ទាប់មិនដឹងមូលហេតុ
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ កម្មការិនីនៅក្នុងរោងចក្រ «ប៊ីរី» ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យជាង៣០នាក់បានដួលសន្លប់ជាបន្ដបន្ទាប់ដោយមិនដឹងមូលហេតុ។
ប៉ុន្ដែទោះជាយ៉ាងណាកម្មការិនីទាំងអស់នោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឃ្លីនីកឯកជន និងខ្លះទៀតបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ៕