កម្មការិនីដួលសន្លប់នៅរោងចក្រប៊ីរីកើនឡើងដល់៩០នាក់ហើយ
រាជធានីភ្នំពេញ ៖ គិតត្រឹមម៉ោងជាង១០ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ កម្មការិនីដែលបានដួលសន្លប់នៅក្នុងរោចក្រ «ប៊ីរី» ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានកើនឡើងរហូតដល់៩០នាក់ហើយ ខណៈដែលម្សិលមិញសន្លប់រហូតដល់ជាង៧០នាក់។ កម្មការិនីដែលដួលសន្លប់ទាំងនោះ កំពុងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដែលនៅក្បែកន្លែងកើតហេតុ ៕