ឃាត់ខ្លួនស្រ្តីមេការម្នាក់ និងរកឃើញស្ដ្រីបម្រើការ៦នាក់
រាជធានីភ្នំពេញ ៖ កម្លាំងនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យកាលពីសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ។
សមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្ក្រាបទីតាំងម៉ាស្សា និងបង្កប់សេវាផ្លូវភេទនេះ កម្លាំងនគរបាលជំនាញឃាត់ខ្លួនស្ដ្រីម្នាក់ឈ្មោះ ញ៉ែត ស្រីម៉ុម អាយុ៤៥ ដែលជាមេការ និងជាម្ចាស់ទីតាំងនេះ ហើយក្នុងនោះក៏រកឃើញស្ដ្រីបម្រើការចំនួន៦នាក់ទៀតផងដែរ។ ក្នុងនោះកម្លាំងនគរបាលជំនាញ ក៏បានរកឃើញវត្ថុតាងមួយចំនួនផងដែរ។ ក្រោយឃាត់ខ្លួន ស្ដ្រីមេការរូបនេះក៏បានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕