កម្មកររោងចក្រ KNN នៅខេត្តកោះកុងជាង២០នាក់ដួលសន្លប់ជាបន្តបន្ទាប់
ខេត្តកោះកុង ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កម្មករ-កម្មការិនីនៅក្នុងក្រុមហ៊ុន KNN នៅក្នុងខេត្តកោះកុងជាង២០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ នៅវេលាម៉ោងប្រមាណ៧ និង០០ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ ខណៈពេលនេះក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ ហើយក្នុងនោះមានមួយចំនួនត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ទោះជាយ៉ាងណាគេពុំទាន់ដឹងអំពីមូលហេតុ នៃការដួលសន្លប់នេះ នៅឡើយទេ គ្រាដែលក្រុមអ្នកជំនាញកំពុងចុះទៅពិនិត្យ៕