គ្រាន់តែ​លួច​ខោខ្លី​មួយ​សោះ​ធ្វើអោយ​នារី​វ័យក្មេង​សម្បុរ​ស្រអែម​មុខស្រស់​ម្នាក់​ត្រូវ​ចាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2017 ក+ ក-

​ភ្នំពេញ ៖ នារី​ជា​ជនសង្ស័យ​ម្នាក់​បាន​អា​សោ​បន្ទប់​ជួល​លួច​យក​ខោខ្លី​មិន​សម្រេច​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រៃ​ស​ចាប់​វ៉ៃខ្នោះ ហេតុ​ការ​នេះ​កាលពី​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧ ឋិត​នៅក្នុង​នៅ​ភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។​
​នារី​ជា​ជនសង្ស័យ​មានឈ្មោះ​សី អា​លី ហៅ ពៅ ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ទីលំនៅ​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ​មឿ​ន សា​រិ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។​
​បើ​តា​សម្ដី​ពី​ជនរងគ្រោះ​បានអោយ​ដឹ​ថា នូវ​មុនពេល​កើតហេតុ​រូបគេ​បាន​ចាក់សោ​ទុ​វា​បន្ទប់​ហើយ​ទៅធ្វើ​ការ​ដូច​សព្វដង ស្រាប់​តែមាន​នារី​ជា​ជនសង្ស័យ​បាន​ជិះ​នាំ បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ​1DH-7530 មក​ធ្វើ​សកម្មភាព​ប្រើ​ផ្លែ​រណារ​អារ​ដែក អារកាត់​មេសោរ​ទ្វារផ្ទះ​របស់​របស់គេ រួច​បាន ចូលទៅក្នុង​ផ្ទះ​របស់​ជ​ន​រងគ្រោះ​រើកកាយ​សំភារៈ​លួច​យកបាន​ខោខ្លី​ពណ៌​ត្រេអ៊ី​ចំនួន​១ ហើយ​ឡើង​ង​ជិះ​បំរុង​និង​គេចខ្លួន​
​ដោយនូវ​ពេលនោះ​ក៏មាន​អ្នកជិតខាង​បានឃើញ​និង​បានខ​ល​ទៅប្រាប់​រូបគេ ពេលដែល​គេ​មកដល់​ក៏បាន​ឃើញ​សកម្មភាព​នេះ ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ស​អោយជួយ​អន្តរាគមន៍​នាំខ្លួន​ជនសង្ស័យ​មក​សួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​ព្រៃ​ស​។​
​ប​ច្បុ​ន្ន​នារី​ជា​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សម្ថ​ត​កិច្ច​កំពុងតែ​សាកសួ​នៅ​អធិការ​ខណ្ឌដង្កោ​និង​កសាង​សំណុំរឿង​បញ្ចូនទៅ​លា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់កា​តាមផ្លូវ​ច្បាប់​៕