ជនជាតិ Korowai ត្រូវបានចាត់ទុកជាកុលសម្ព័ន្ធមួយ ក្នុងចំណោមកុលសម្ព័ន្ធដទៃទៀតដែលគួរឲ្យខ្លាចបំផុតនៅលើពិភពលោក ។ ផ្ទះរបស់ពួកគេច្រើនស្ថិតនៅកម្ពស់ដល់ទៅ ៤០ ម៉ែត្រ ពីដី និងស៊ី សាច់មនុស្ស។
កុលសម្ព័ន្ធ Korowai មានរស់នៅ Papua ភាគអាគ្នេយ៍នៃប្រទេសឥណ្ឌូនេស៊ី។ពួគេសង់ផ្ទះនៅលើចុងឈើដែលមានកម្ពស់ចាប់ពី ១២ ទៅ ៤០ ម៉ែត្រ ដោយគិតថា ដើម្បីចៀសវាងពីគ្រោះកាចផ្សេងៗ និងដើម្បីគេចពីការវាយប្រហាររបស់ពួកសត្វសាហាវៗ ។ទន្ទឹមនោះ ពួកគេក៏អាចសម្លឹងឃើញ និងចៀសចេញឆ្ងាយពីព្រលឹងខ្មោចបិសាច ដែលតែងលាក់ខ្លួនក្នុងព្រៃផ្ទះរបស់ពួកគេមាំទាំណាស់ ហើយអាចផ្ទុកមនុស្សបានដល់ទៅ ១០ នាក់។
តាមទំនៀមទម្លាប់របស់គេ គឺនៅពេលមានសមាជិកណាម្នាក់ក្នុងគ្រួសារមានជំងឺធ្ងន់ធ្ងរ ដែលគេយល់ថាត្រូវរងអំពើអាបឆ្មប់នោះៗ គេនឹងសម្លាប់ហើយនាំគ្នាកាប់យកសាច់ស៊ីដោយចោទប្រកាន់ថាពាក់ព័ន្ធនឹងអាបឆ្មប់។
ក្រៅពីទម្លាប់រស់នៅលាក់បាំងនោះ កុលសម្ព័ន្ធ Korowai ក៏ល្បីល្បាញខ្លាំងក្លាពីការស៊ីសាច់មនុស្ស ។ ប៉ុន្តែ ខុសប្លែកទាំងស្រុងពីអ្វីដែលត្រូវគេបំប៉ោង ព្រោះពួកគេស៊ីតែសាច់របស់ជនដែលត្រូវកុលសម្ព័ន្ធចោទប្រកាន់មានទោសប៉ុណ្ណោះ ។
ប្រពៃណីរបស់កុលសម្ព័ន្ធ គឺគ្រួសាររបស់ជនរងគ្រោះត្រូវបានអនុញ្ញាតឲ្យសម្លាប់ និងស៊ីសាច់មនុស្សណាដែលធ្វើរឿងអាក្រក់ប្រឆាំងនឹងកុលសម្ព័ន្ធពួកគេ ៕