សភានឹងបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិនិត្យលើករណីលោក កឹម សុខា
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រដ្ឋសភាបានប្រាប់អ្នកសារព័ត៌មានថា ក្នុងពេលឆាប់ៗ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំដើម្បីពិនិត្យទៅលើករណីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ។ កិច្ចប្រជុំនេះអាចនឹងធ្វើឡើងបន្ទាប់ពីសភាទទួលបានរបាយការណ៍ជាក់លាក់ ទាក់ទងករណីចោទប្រកាន់លើប្រធានគណបក្សសង្គ្រោះជាតិរូបនោះ ៕