សម្តេច ហ៊ុន សែន សម្រេច​ឧបត្ថម្ភ​ថវិកា​សម្រាប់​កម្មការិនី​ឆ្លងទន្លេ​៤០​ម៉ឺន​រៀល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ដាក់ចេញ​គោល នយោបាយ​ថ្មី​របស់ រាជរដ្ឋាភិបាល​ថា នឹង​ឧ​បត្ដ​ម្ភ​ថវិកា​ដល់​កម្មការិនី​ឆ្លងទន្លេ​ចំនួន ៤០​ម៉ឺន​រៀល សម្រាប់​អ្នក​សម្រាល​បានកូន​ម្នាក់ ។ ចំណែក​កម្មការិនី​ដែល​សម្រាល​បានកូន​ភ្លោះ​ពីរ​នាក់ ទទួលបាន ៨០​ម៉ឺន​រៀល និង​សម្រាប់​អ្នក​សម្រាល​បានកូន​ភ្លោះ​បី ១,២០០,០០០​រៀល​។ គោលនយោបាយ​ឧបត្ថម្ភ​សម្រាប់​កម្មការិនី​សម្រាលកូន​នេះ​នឹង​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៨ តទៅ ។ ការប្រកាស​បែបនេះ​ធ្វើឡើង​កាលពី​ម្សិលមិញ ខណៈដែល​សម្តេច​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​៕