ករណីលោក កឹម សុខា គណៈកម្មាធិការអចិន្ត្រៃយ៍សភានឹងបើកកិច្ចប្រជុំនៅថ្ងៃនេះ
រាជធានីភ្នំពេញ ៖ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំមួយ នៅវេលាម៉ោង១០ និង០០ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយក្នុងនោះក៏មានរបៀបវារៈ ពិនិត្យលើករណីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិផងដែរ ។
អ្នកនាំពាក្យរូបនោះបញ្ជាក់ថា កិច្ចប្រជុំនឹងធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្នុងនោះមានរបៀបវារៈចំនួន៣ រួមមាន៖ទី១៖ ពិនិត្យលើរបាយការណ៍តុលាការ ពាក់ព័ន្ធនឹងការចាប់ខ្លួន ឃាត់ខ្លួន និងឃុំខ្លួន លោក កឹម សុខា ទី២៖ ពិនិត្យលើលិខិតរបស់តំណាងរាស្ត្រដែលមានហត្ថលេខីចំនួន៤៨រូប ស្នើឱ្យកោះប្រជុំវិសាមញ្ញទី៣៖ គឺកំណត់ពេលដើម្បីបើកកិច្ចប្រជុំវិសាមញនេះតែម្តង ៕