ភ្នំពេញ ៖ ទីតាំងរកស៊ីសេវាផ្លូវភេទជ្រកក្រោមហាងម៉ាស្សាកោសជប់ និងហាងលក់កាហ្វេក្បែរស្ពានអាកាសស្ទឹងមានជ័យស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យថៅកែមុខរីកដូចគ្រាប់ជីសមត្ថកិច្ចមិនហ៊ានបង្ក្រាបដោយមេប៉ុស្តិឆ្លើយថាជាចានឆ្នាំងរបស់ថ្នាក់លើ។
គួរបញ្ជាក់ផងដែរថា ទីតាំងរកស៊ីផ្លូវភេទ ដែលភាសាបច្ចេកទេសហៅថាវាយស៊ិច ស្ថិតនៅគល់ស្ពានអាកាសស្ទឹងមានជយ័គឺជាកន្លែងវាយស៊ិចដុះស្នឹមយូរណាស់មកហើយបើសរុបជាស្រោមអនាមយ័អង្គុយរាប់៣ថ្ងៃមិនអស់ផងនេះបើសរុបតួរលេខអ្នកដែលប្រើប្រាស់ស្រោមចំណែកអ្នកដែលចង់ស្រួលខ្លាំងមិនបាច់ប្រើមិនអាចគណិនាបានទេ។
ទីតាំងវាយស៊ិចខាងលើនេះពីមុនមានតែ២ទីតាំងទេដោយសារតែមានភ្ញៀវបុរសៗច្រើនពេកមករកសេវាផ្លូវភេទទើបថៅកែហាងដែលមុខរីកដូចគ្រាប់ជីខាងលើសម្រេចបើកបន្ថែមមួយកន្លែងទៀតដែលនៅក្បែទីតាំងចាស់ហើយក្នុងម្នាក់ៗវាយស៊ិចម្តងគិតជាលុយខ្មែរ៣០០០០រៀលគិតជាលុយដុល្លា7និង5កាក់
នេះជាតម្លៃសេវាទូទៅដោយនារីរួមភេទចែកភាគរយស្មើនិងថៅកែ គឺ៥០ភាគរយម្នាក់ ដើម្បីអោយថៅកែយកទៅបង់ថ្លៃការពារសុវត្ថភាពជូនពួកនាងៗ។
ចាំមើលថា លោក តេង ស៊ីណូ អធិការខណ្ឌមានជ័យហ៊ានបង្ក្រាប ឬមួយលោក កែវ ធា ប្រធានការិយាលយ័ប្រឆាំងជួញដូរផ្លូវភេទជាអ្នកចុះទៅបង្ក្រាប ព្រោះលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យគាត់មិនអាចហើយក៏មិនហ៊ានចុះទៅបិទទីតាំងទាំង៣នោះបានដែរដោយសារជាចានឆ្នាំងថ្នាក់លើ៕