ចុះ​លេង​ទឹកស្រះ​៥​នាក់ អកុសល​ក្មេងស្រី​២​នាក់​លង់ទឹក​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 September, 2017 ក+ ក-

​ភ្នំពេញ ៖ ក្មេងស្រី ៥​នាក់​នាំគ្នា​ចុះ​ងូត​ទឹកស្រះ​លេង សល់​ក្មេង​២​នាក់ បន្ត​ងូត​លេង មួ​យស​ន្ធុះ លង់​លិច​បាត់ សាច់ញាតិ​រក​មិនឃើញ​ចុះ​រាវ ស្លាប់​ម្នាក់ ម្នាក់ទៀត​ឃើញ​នៅ​ស្រស់ៗ នឹកថា​រួច​ផុតពី​គ្រោះថ្នាក់ លើក​រលាក់​ទឹក​ទឹក​អស់ចិត្ត នៅតែ​មិនអាច​សង្គ្រោះបាន ស្លាប់​ទាំង​២​នាក់​តែម្តង កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រសៀល​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្នុងភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។​
​ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់ ទី​១ ឈ្មោះ ជឹម ស្រីណូ អាយុ​៩​ឆ្នាំ មុខរបរ​សិស្ស មាន​ឪពុក​ឈ្មោះ ជឹម កុយ អាយុ​៥១ រត់​ម៉ូតូឌុប ម្ដាយ​ឈ្មោះ សៀង សឺ​ន អាយុ​៤៨​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ក្នុងភូមិ សង្កាត់​កើតហេតុ​ខាងលើ ។ ចំណែក ក្មេងស្រី​រងគ្រោះ ទី​២ ឈ្មោះ សម ស៊ី​ស្រី​ណា អាយុ​៧​ឆ្នាំ មុខរបរ​សិស្ស មាន​ឪពុក​ឈ្មោះ សម សំណាង អាយុ​៦៩​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ម្ដាយ​ឈ្មោះ ទុយ វណ្ណា អាយុ​៤៤​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់នៅ​ក្នុងភូមិ​កើតហេតុ ។​
​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ក្មេងស្រី​រងគ្រោះ រួមជាមួយ​ក្មេងស្រី​ក្នុងភូមិ​៣​នាក់​ផ្សេងទៀត សរុប​៥​នាក់ នាំគ្នា​ចុះ​ងូតទឹក​ស្រះ​ខាងលើ​លេង លុះដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទៅហើយ ក្មេង​៣​នាក់​បាន​ឡើងទៅ​ផ្ទះ​មុន​បាត់​បន្ទាប់ពី​ជីដូន​ឃើញ​ដេញ ឲ្យ​វិលត្រឡប់​ទៅផ្ទះ នៅសល់តែ​ជនរងគ្រោះ​២​នា​កើ មិន​ឡើង បន្ត​នៅ​លេង​ទឹកស្រះ​ដដែល លុះ​មួ​យស​ន្ធុះ​ក្រោយមក ស្រាប់តែ​បាត់​ក្មេងស្រី​២​នាក់ មិនឃើញ​ឡើង ទើប​សាច់ញាតិ អ្នកភូមិ​ឆោឡោ ចុះ​រាវ ឃើញ​ស្លាប់​ម្នាក់ ចំណែក​ក្មេងស្រី​ម្នាក់ទៀត លង់​ឈ្លក់ ត្រូវបាន​នាំគ្នា​ជួយ​លើក​រលាក់​ទឹក តែ​នៅ​មិនអាច​សង្គ្រោះបាន ស្លាប់​ទាំង​២​នាក់​តែម្តង ។​
​សាកសព​ក្មេងស្រី ក្រោយពី​សាច់ញាតិ អ្នកភូមិ​ស្រង់​ឡើងគោក រាយការណ៍​ប្រាប់​សមត្ថកិច្ច ចុះមក​ពិនិត្យ កោសល្យវិច័យ ឃើញថា​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិត​ប​ន​រាក​ដ​មែន​រួច ប្រគល់ជូន​ក្ម្រ​គ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕