ភ្នំពេញ ៖ កាលបរិច្ឆេទនៃការផ្អាកធ្វើចរាចរណ៍លើស្ពានមិត្តភាព កម្ពុជា-ជប៉ុន ឬស្ពានជ្រោយ ចង្វាទី១ នឹងត្រូវផ្អាកចរាចរណ៍ឆ្លងកាត់ទាំងស្រុងចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ តទៅ រហូតការដ្ឋានជួសជុលត្រូវបានចប់ជាស្ថាពរ នៅអំឡុងឆ្នាំ២០១៩។ អាជ្ញាធ បាន អះអាង ថា ការផ្លាស់ប្តូរនេះ ដើម្បីជួយសម្រួលកុំឱ្យស្ទះចរាចរណ៍ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ។
យោងតាមចេញសេចក្តីជូនដំណឹងរបស់ រដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យដឹង ថា កន្លងមក អាជ្ញាធរគ្រោងឱ្យផ្អាកចរាចរណ៍ឆ្លងកាត់ស្ពានជ្រោយចង្វារចាស់ ចាប់ពីថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះតទៅ ប៉ុន្តែដោយមានការរិះគន់ និងការលើកឡើងជាច្រើន ថា អាជ្ញាធរគួរតែទុកពេលឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ទៅស្រុកកំណើត នាអំឡុង បុណ្យភ្ជំបិណ្ឌសិន ទើបរដ្ឋបាលសាលារាជធានីភ្នំពេញ បានសម្រេច ផ្លាស់ប្តូរ កាលបរិច្ឆេទនេះ ទៅថ្ងៃទី១ ខែតុលា វិញ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានប្រាប់ឱ្យដឹងថា ៖ មូល ហេតុលើកពេលបន្តទៀតនេះ ដោយសារកៀកនឹងពិធីបុណ្យភ្ជុំបិណ្ឌ ដែលពេលនោះ នឹងមានប្រជាពលរដ្ឋច្រើនធ្វើដំណើរឆ្លងកាត់ស្ពាន ដើម្បីទៅកាន់ស្រុកកំណើត ដូច្នេះ ដើម្បីដោះស្រាយការកកស្ទះនេះ សាលារាជធានីភ្នំពេញ ត្រូវពន្យាពេលបន្តទៀត។
លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា ក្រោយពេលផ្អាកធ្វើចរាចរ ណ៍ លើស្ពាន ជ្រោយចង្វារទី១នេះ អាជ្ញាធររាជធានីបានត្រៀមកម្លាំងរួចជាស្រេចហើយ ក្នុងការសម្រួល ចរាចរណ៍ ដោយសារប្រជាពលរដ្ឋត្រូវធ្វើដំណើរ ទៅមកលើស្ពានមិត្តភាព កម្ពុជា-ចិន ឬ ជ្រោយចង្វារទី២ នៅពេលដែលស្ពានជ្រោចង្វារចាស់ ត្រូវផ្អាកចរាចរណ៍ដើម្បី ធ្វើការ ជួស ជុល។
បើតាមក្រសួងសាធារណការ ថវិកាសម្រាប់ជួសជុលស្ពានមិត្តភាពកម្ពុជា ជប៉ុននេះ គឺជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈ JICA ប្រមាណ៣០លាន ដុល្លារ។ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ ការជួសជុលឡើងវិញនេះ ត្រូវការរយៈពេល ២២ខែ។
គួររំលឹកថា ស្ពានជ្រោយចង្វារទី១ ត្រូវបានបំផ្លាញក្នុងឆ្នាំ១៩៩៧២។ ក្រោយថ្ងៃ រំដោះ ៧ មករា ១៩៩៧៩ ពោលគឺនៅឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលកម្ពុជា បានទទួលជំនួយ ឥត សំណង ពីរាជរដ្ឋាភិបាលជប៉ុនដើម្បីតភ្ជាប់ស្ពាន និងដាក់ឲ្យប្រើប្រាស់រហូតមក ដល់ សព្វថ្ងៃនេះ
ទោះជាយ៉ាងណា រដ្ឋបាលសាលារាជថានីភ្នំពេញ បានអំពាវនាវ ស្នើសុំ ប្រជាពល រដ្ឋមេត្តាយោគយល់ក្នុងរយៈពេលនៃការជួសជុលស្ពានជ្រោចង្វារចាស់ ដូចបានជំរាមជូន ខាងលើនេះ៕