ប្រធានាធិបតី​បារាំង​អំពាវនាវ​ឲ្យ​ពង្រឹង​សហភាព​អឺរ៉ុប​ឡើងវិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 September, 2017 ក+ ក-

​ក្រិ​ក ៖ ប្រធានាធិបតី​ប្រទេស​បារាំង លោក អេ​ម៉ា​ញូ​អែល ម៉ា​ក្រុង បាន​អំពាវនាវ​ឲ្យ​សមាជិក​សហភាព​អឺរ៉ុប​បង្កើត​តំបន់​អឺរ៉ុប​ឲ្យ​កាន់តែខ្លាំង និង​រឹងមាំ​ថែមទៀត​។ លោក​ថ្លែង​បែបនេះ​នៅពេល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​អាថែន ប្រទេស​ក្រិ​ក កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​
លោក ម៉ា​ក្រុង បាន​អំពាវនាវ​ឲ្យ​សមាជិក​សហភាព​អឺរ៉ុប​បង្កើន​ឡើងវិញ​នូវ​ប្លុក​អឺរ៉ុប​ដែលមាន​អាយុកាល​៦០​ឆ្នាំ​មកនេះ​ជាមួយ​កំណែទម្រង់​នយោបាយ​ទូទៅ​បើ​មិន​ដូច្នេះ​ប្រឈម​នឹង​ការមិនធ្វើ​សមាហរណកម្ម​យឺតយ៉ាវ​ជាមិនខាន​។ ទន្ទឹម​នោះ​លោក ម៉ា​ក្រុង ក៏បាន​ជំរុញ​ឲ្យ​ប្រទេស​សហភាព​អឺរ៉ុប​ទាំងអស់​ធ្វើការ​ពិនិត្យ​សើរើ​ថ្នាក់ជាតិ​រយៈពេល​៦​ខែ​ឡើងវិញ​ស្ដីពី​កំណែទម្រង់​សហភាព​អឺរ៉ុប​មុនពេល​ដាក់ចេញ​ឲ្យ​អនុវត្ត​។​
​ទោះបីយ៉ាងណា​លោក ម៉ា​ក្រុង ក៏បាន​គាំទ្រ​ចំពោះ​កិច្ចប្រឹងប្រែង​សម្រាប់​ការធ្វើសមាហរណកម្ម​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាង​មុន​នៅ​តំបន់​អឺរ៉ុប​ដែល​កំពុង​រងគ្រោះ​ដោយ​វិបត្តិ​ហិរញ្ញវត្ថុ បញ្ហា​ចំណាកស្រុក វិបត្តិ​ប្រជា​និយម និង​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​ផងដែរ​៕