ក្មួយ​ហាម​មិន​ផឹកស្រា ខឹង​អារ​.​ក​សម្លាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 September, 2017 ក+ ក-

​ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ញៀន​ស្រា​បាន​យក​កាំបិត​អារ​-​ក​សម្លាប់ខ្លួន ព្រោះតែ​ខឹង​ក្មួយ​ហាម​មិន​ឲ្យ​ផឹកស្រា ខណៈដែល​ករណីនេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​អូរ​កូន​ត្រុំ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ស្ត្រី​ដែល​ធ្វើអត្តឃាត​ខ្លួនឯង​នោះ ឈ្មោះ ស៊ន ធី​ម អាយុ​៤៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច​។
​បើតាម​សម្តី​អ្នកភូមិ​ក្បែរ​ខាង​បាន​ប្រាប់ថា ស្ត្រី​រងគ្រោះ​ជា​មនុស្ស​ផឹកស្រា​ប្រចាំ ហើយ​ក្មួយ​របស់គាត់​បាន​ប្រាប់ថា ឈប់​ឲ្យ​ពិសា​ស្រា​ទៀត ព្រោះ​ខ្លាច​ខូចសុខភាព មួយសន្ទុះ​ក្រោយ ស្ត្រី​ខាងលើ​បាន​ឡើងទៅ​លើផ្ទះ​យក​កាំបិត​បុ័ងតោ​អារ​.​ក​សម្លាប់​ខ្លួនឯង​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​តែម្តង​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ស្រុក​បាន​ចុះ​ធ្វើការ​ពិនិត្យ និង​បំពេញ​ឯកសារ​តាម​នីតិវិធី​រួច ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕