ភ្នំពេញ៖ កិច្ចប្រជុំមួយរវាងសម្តេចក្រុម ព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ជាមួយមន្ត្រីជាន់ខ្ពស់របស់ខ្លួន ដែលមានតួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សាក្រសួងបានរៀបចំកាលពីវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃទី៨ ខែមីនា នេះ ប៉ុន្តែក្នុងកិច្ចប្រជុំនោះ ត្រូវបានគណបក្សហ្វ៊ុនស៊ិនប៉ិចដេញអ្នកកាសែតចេញក្រៅបន្ទប់ប្រជុំ។
ក្រុមអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានចូលយកព័ត៌មានក្នុងកិច្ចប្រជុំនោះ ត្រូវបានក្រុមមន្ត្រីរបស់សម្តេចក្រុមព្រះ ធ្វើការបណ្តេញចេញមកខាងក្រៅបន្ទប់ ដោយមិនអោយយកព័ត៌មាននោះទេ។ ដំបូងឡើយ អ្នកកាសែត ត្រូវបានគេឲ្យចូលថតរូប ថតវិដេអូ និងថតសំឡេងជាធម្មតា។
ប៉ុន្តែក្រោយមកក៏មានការបណ្តេញអ្នកកាសែតចេញវិញ។ ការបណ្តេញចេញនោះ បានធ្វើក្រុមអ្នក កាសែតនាំគ្នា ដើរឈ្ងោកមុខ ទាំងកណ្តាលអង្គប្រជុំ និងបានធ្វើអោយមានការភ្ញាក់ផ្អើលដល់មន្ត្រី ដែលចូលរួម បន្ទាប់ពីöសំឡេងលោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យសម្តេចក្រុមព្រះ បានបណ្តេញក្រុមអ្នកកាសែតឲ្យចេញក្រៅបន្ទប់ប្រជុំ៕