ក្រុម​ជំនាញ​កម្ពុជា -​ជប៉ុន ប្រជុំ​សិក្សា​សង់​ផ្លូវ​រថភ្លើង​លើ​អាកាស​នៅ​ភ្នំពេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 September, 2017 ក+ ក-

​ភ្នំពេញ ៖ គម្រោង​ដឹកជញ្ជូន​ដោយ​រថភ្លើង​លើ​អាកាស​នេះ មាន​ចម្ងាយ​ប្រមាណ ១៨​គីឡូម៉ែត្រ ពី​កណ្តាល​រាជធានី ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ (​ពោធិ៍ចិនតុង​)​។ ចំណែក​ការសិក្សា​លើ​គម្រោង នឹង​ប្រើពេល​មួយឆ្នាំ​។ នេះ​បើតាម​បញ្ជាក់​របស់​អភិបាលរង​រាជធានី​ភ្នំពេញ លោក អៀង អូន​នី នៅក្នុង​កិច្ចប្រជុំ​ដែល​បាន​ធ្វើឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៦ ខែកញ្ញា កន្លងទៅ​។​
​លោក អៀង អូន​នី បញ្ជាក់ថា ក្រុមការងារ​បច្ចេកទេស​សាលា​រាជធានី​ភ្នំពេញ បាន​ជួបប្រជុំ​ជាមួយ​ក្រុមការងារ JICA ដឹកនាំ​ដោយ​លោក Kuroki Yasunari ដែល​មក​បំពេញបេសកកម្ម ស្របតាម​ការស្នើសុំ​រប​ស់ស​ម្តេច ហ៊ុន សែន សម្រាប់​ការសិក្សា​គម្រោង​ដឹកជញ្ជូន​ដោយ​រថភ្លើង​លើ​អាកាស (Phnom Penh Urban Railway Development Project)៕