កម្ពុជាសម្តែងការព្រួយបារម្ភចំពោះការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង
រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសាកល្បងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ។
តាមសេចក្តីថ្លែងការណ៍ ការសាកល្បងនុយក្លេអ៊ែរ លើកទី៦នេះ របស់រដ្ឋាភិបាល ទីក្រុងព្យូងយ៉ាងនេះ គឺជាការរំលោភជាថ្មីម្តងទៅលើសេចក្តីសំរេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ៕