ភ្នំពេញ៖ ស្ត្រីទណ្ឌិតចំនួន២២នាក់ដែលកំពុងចាប់ពន្ធនាគារត្រូវបានព្រះករុណាព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្កាប់ឲ្យដោះលែង ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ ៨ ខែមីនា ឆ្នាំ២០១៥ នេះ។
ព្រះរាជក្រឹត្យ ចុះថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៥ ព្រះករុណាព្រះបាទនរោត្តម សីហមុនី ទ្រង់បានត្រាស់បង្កាប់ឲ្យដោះលែងទណ្ឌិតជាស្ត្រីដែលជាប់ពន្ធនាគារ ចំនួន២២នាក់ឲ្យមានសេរីភាពឡើងវិញ។ស្ត្រីទណ្ឌិតទាំង២២រូបនោះ មានដូចជា៖ ១. ឈ្មោះតោគ ធីតា ភេទស្រី អាយុ ២២ ឆ្នាំ ២. ឈ្មោះឃិន ម៉ាលីន ភេទស្រី អាយុ ៣២ និងទី៣. ឈ្មោះអ៊ុន អាហ្សា ភេទស្រី អាយុ ១៧ឆ្នាំ ជាដើម។
គួរជម្រាបថា ទណ្ឌិតជាស្រីទាំង ២២ នាក់នោះ ជាប់ចោទពីបទជូញដូរ និងប្រើប្រាស់គ្រឿងញៀន ការសមគំនិតក្នុងករណីឃាតកម្មជាដើម។ ក្នុងសារព្រះរាជក្រឹត្យដដែលនោះ ក៏បានបញ្ជាក់ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវទទួលបន្ទុកអនុវត្តតាមព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ៕
អ្នក ទោសស្ត្រីដែលមានកូនតូចរង់ចាំទទួលអំណោយពីអង្គការលីកាដូ (Licadho) នៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១០។