ឆេះ​សាលារៀន​មួយ​នៅ​ម៉ាឡេស៊ី​បណ្តាល​ឲ្យ​មនុស្ស​២៥​នាក់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2017 ក+ ក-

​គូ​ឡា​ឡាំ​ពួរ ៖ សារព័ត៌មាន Sputnik ចេញផ្សាយ​នា​ព្រឹក​នេះ​ថា វេលា​ម៉ោង ៥ និង​០០​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ សាលារៀន​មួយកន្លែង​ក្នុង​រដ្ឋធានី​គូ​ឡា​ឡាំ​ពួរ នៃ​ប្រទេស​ម៉ាឡេស៊ី​ត្រូវបាន​អគ្គិភ័យ​ឆាប់ឆេះ ដោយ​បណ្តាល​ឲ្យ​ឲ្យ​មនុស្ស​២៥​នាក់​ស្លាប់ ក្នុងនោះ​ភាគច្រើន​ជា​សិស្សសាលា ដែល​ស្នាក់នៅ​ទី​សាលារៀន​នោះ​។
​មន្ត្រី​ពន្លត់​អគ្គិភ័យ​របស់​ម៉ាឡេស៊ី បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក The Star ថា «​យោងតាម​ព័ត៌មាន​នា​ដំណាក់កាល​នេះ​សិស្ស និង​គ្រូបង្រៀន​សរុប​២៥​នាក់​បាន​បាត់​បង់ជីវិត​»​។ ពុំទាន់​មាន​ព័ត៌មាន​បញ្ជាក់​អំពី​មូលហេតុ ដែល​បាន​បង្ក​ជា​គ្រោះ​អគ្គិភ័យ​នេះឡើយ ខណៈដែល​ក្រុម​ពន្លត់​អគ្គិភ័យ​ក្នុង​ទីក្រុង​បានបង្ហាញ​ក្តី​ព្រួយបារម្ភ ចំពោះ​ប្រព័ន្ធ​សុវត្ថិភាព​នៃ​សាលារៀន​សាសនា​ឯកជន​ជាច្រើន​ផ្សេងទៀត​៕