បាដាដ ៖ មន្ត្រីសុខាភិបាលអ៊ីរ៉ាក់បាននិយាយថា មនុស្ស៥០នាក់បានបាត់បង់ជីវិត និងជាង៨០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងសកម្មភាពវាយប្រហារដោយកាំភ្លើង និងបំផ្ទុះរថយន្ត នៅក្នុងទីក្រុង Nasiriyah ភាគខាងត្បូង ប្រទេសអ៊ីរ៉ាក់។ នេះបើតាមសារព័ត៌មានរុស្ស៊ី Russia Today (RT)។
នៅក្នុងសកម្មភាពវាយប្រហារលើកទីមួយ ខ្មាន់កាំភ្លើងមួយក្រុម បានសម្រុកចូលទៅក្នុងអាហារដ្ឋានមួយកន្លែង ហើយក៏បានចាប់ផ្តើមធ្វើការបាញ់រះទាំងកម្រោល ត្រូវចំមនុស្សយ៉ាងតិច៥០នាក់នៅទីនោះ។ បន្តិចក្រោយមកជនចំនួន០២នាក់ទៀត ក្នុងនោះមានម្នាក់បើកបររថយន្តបង្កៃគ្រាប់បែក បានបំផ្ទុះខ្លួនពួកគេទាំងពីរ រួមទាំងរថយន្ត នៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែង ដែលស្ថិតនៅមិនឆ្ងាយពីទីតាំងវាយប្រហារទីមួយឡើយ។
ជុំវិញសកម្មភាពវាយប្រហារខាងលើ ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ជាទង្វើរបស់ពួកខ្លួន៕