វ៉ៃខ្នោះឪពុក​តិរច្ឆាន​រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 September, 2017 ក+ ក-

​ខេត្តកំពត ៖ សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ​ឪពុក​ល្មោភកាម​ម្នាក់​បន្ទាប់ពី​ចាប់រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង រហូត​បានសម្រេច ដែល​ការឃាត់ខ្លួន​ធ្វើឡើង​កាលពី​ម៉ោង​៤​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជនល្មើស ស្ថិតក្នុង​ស្រុក​ជុំ​គិរី ខេត្តកំពត​។​
​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី​១៤ ខែកញ្ញា ២០១៧ អធិការនគរបាល​ស្រុក​ជុំ​គី​រី បានទទួល​បណ្តឹង ពី​ស្ត្រី​អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ ថា ប្តី​របស់ខ្លួន​អាយុ​៣៨​ឆ្នាំ រស់នៅ​ជាមួយគ្នា ចាប់​កូនស្រី​បង្កើត​ខ្លួនឯង រំលោភ រហូត​បានសំរេច​ចំនួន​១​ដង ដែល​កើតឡើង នៅវេលា​ម៉ោង​៥​ជិត​ភ្លឺ ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ នៅលើផ្ទះ​ភូមិ ឃុំ​ខាងលើ ពេលដែល​គាត់​មិន​នៅផ្ទះ​។​
​លោក​អធិការនគរបាល​ស្រុក​ជុំ​គី​រី បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នោះ​លោក​ដឹកនាំ​មន្ត្រីនគរបាល​ជំនាញ ចុះ​ដល់​កន្លែង​កើ​ក​ហេតុ ហើយ​ហៅ​ក្មេងស្រី​រងគ្រោះ អាយុ​១១​ឆ្នាំ មក​សាកសួរ បាន​បញ្ជាក់ថា ឪពុក​ខ្លួន ពិតជា​បាន​ចាប់រំលោភ​មែន​។ តាមរយៈ​នេះ លោក​អធិការ នគរបាល​ស្រុក​ជុំ​គី​រី ក៏បាន​ឃាត់ខ្លួន​ជ​នស​ង្ស័យ​តែម្តង ។ ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​សារភាពថា ខ្លួនគេ ពិតជា​បាន រំលោភ​កូន​របស់ខ្លួន​ពិតមែន ៕