ឧទ្ធរណ៍បើកសវនាការសំណុំរឿងលោក គឹម សុខ
រាជធានីភ្នំពេញ ៖ សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះបានបើកសវនាការលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយករណីចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា សម្លាប់បណ្ឌិតកែម ឡី ។
លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ ពិន័យ៨លានរៀលចូលថវិការដ្ឋ និង សងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន៨០០លានរៀល ករណីចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិតកែម ឡី ។
លោក គឹម សុខ ជាប់ចោទចំនួនពីរបទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ៕