ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ អគ្គិភ័យ​ទូទាំងប្រទេស កើតឡើង​ចំនួន​២​ករណី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ក្នុ​យ​រយៈពេល​បី​ថ្ងៃ គិតពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៧ នៃ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ មាន​ករណី​គ្រោះថ្នាក់​អគ្គិភ័យ​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​២​លើក បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦ ថយចុះ​១​លើក​។ នេះ​បើ​យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលប​ង្កា​រ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​
​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា កន្លែង​ដែល​ទទួលរង​គ្រោះ​ដោយសារ​អគ្គិភ័យ​រួមមាន​ខេត្តកំពង់ធំ និង​ក្រុងភ្នំពេញ​។ ដោយនៅ​ខេត្តកំពង់ធំ បណ្តាលមកពី​ម្ចាស់​ដុត​ខ្លួនឯង និង​នៅ​ភ្នំពេញ កើតឡើង​ដោយសារ ឆ្លង​ចរន្តអគ្គិសនី​៕