ប្រជាពលរដ្ឋ​៣១១១​គ្រូ​សារ​ទទួល​អំណោយ​មនុស្សធម៌​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2017 ក+ ក-

​បាត់ដំបង ៖ ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម​ស ខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ខេត្តបាត់ដំបង និង​ឯកឧត្តម​បណ្ឌិត ហែម ថេ​ង ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ឃុំ​ភ្នំ​សំពៅ​តំណាង​ឲ្យ​ម្ចាស់​អំណោយ​មនុស្សធម៌​រប​ស់លោក​ជំទាវ គុណ ខេង​ហែម​ថេ​ង អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ស្រុក​បាណន់​លោក​ហ្វា​ន់ វិ​ន​យាន​និង​លោកតា​តស៊ូ​ហា​រ៉ា អ៊ី​សា​មុ​តំណាង​ក្រុមហ៊ុន​វ័ង​ឆាវ​អ៊ិន​វេស​មិន​ឯ កបាន​ជួយឧបត្ថម្ភ​នូវ​អំណោយ​
​ដ៏​សន្ធឹក​សន្ធប់​ចែកជូន​ដល់​ប្រជា​ពលរ​ដ្ធ​នៅក្នុង​ឃុំ ភ្នំ​សំពៅ​ចំនួន​៣១១១​គ្រួសារ​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥​គីឡូ​មុង​ថៃ​១​ភួយ​ថៃ​១​សារុង​១​ក្រមា​១​និង​ថវិកា​២​ម៉ឺន​រៀល​អស់​ថវិកា​ចំនួន​៩១៧៧៤​ដុល្លារ​។​ជូន​ក្រុមការងារ​ថ្នាក់ជាតិ​ឃុំ​ស្នឹង​ស្រុក​បាណន់​ខេត្តបាត់ដំបង​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ​។ ឧបត្ថម្ភ​អង្គភាព ស្ថា​ប័​ចំនួន​១៦​ចូលរួម​ក្នុង​វិធី​ថវិកា​ចំនួន​៥៩០០​ដុល្លារ​។ ចំណាយ​លើក​រោង កៅអី វេទិកា ម៉ាស៊ីនភ្លើង ៕