ប៊ែរឡាំង ៖ ទីបំផុតគណបក្ស Christian Democrat party’s របស់លោកស្រី Angela Merkel ទទួលបានជ័យជំនះក្នុងការបោះឆ្នោតក្លាយជាអធិការបតី៤អាណត្តិជាប់ៗគ្នា បន្ទាប់ពីធ្វើការបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញដែលមានប្រជាជនអាល្លឺម៉ង់៦១.៥លាននាក់បានចូលរួមបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sky News។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ការិយាល័យបោះឆ្នោត បានចាប់ផ្ដើមបើកទ្វារនៅម៉ោងប្រមាណ ៨ និង០០នាទី រហូតដល់ម៉ោង១៨ និង០០នាទី (ម៉ោងនៅក្នុងប្រទេសអាល្លឺម៉ង់) ហើយលទ្ធផលដំបូងត្រូវបានចេញផ្សាយ បន្ទាប់ពីការិយាល័យបោះឆ្នោតទាំងអស់បិទទ្វារ។
គណបក្ស Christian Democrat party’s (CDU) របស់លោកស្រី ទទួលបានជ័យជម្នះដោយទទួលបានសំឡេងគាំទ្រភាគច្រើន លោកស្រី Angela Merkel បន្តកាន់តំណែងជាអធិការបតីអាល្លឺម៉ង់០៤ អាណត្តិជាប់ៗគ្នា ខណៈនៅអាល្លឺម៉ង់មិនមានការកំណត់អាណត្តិអធិការបតីឡើយ។ ប៉ុន្តែចាប់តាំងពីជំនាន់អធិការបតីអាល្លឺម៉ង់ លោក Helmut Kohl មិនទាន់មានអ្នកនយោបាយអាល្លឺម៉ង់ណាម្នាក់ អាចកាន់តំណែងនេះបានច្រើនជាង១៦ឆ្នាំឡើយ៕