មនុស្ស​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​នៅ​ម៉ិចស៊ីកូ​កើនឡើង​ដល់​៣២០​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2017 ក+ ក-

​ម៉ិចស៊ីកូ ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ព្រឹក​នេះ​ថា ចំនួន​មនុស្ស​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន នៅ​តំបន់​ភាគ​កណ្តាល​ប្រទេស​ម៉ិចស៊ីកូ បាន​កើន​ឡើងដល់​៣២០​នាក់​ហើយ ខណៈដែល​ជាច្រើន​នាក់​ទៀត កំពុង​ជាប់​ក្រោម​គំនរ​អគារ​បាក់​រលំ ដែល​ក្រុម​ភ្នាក់ងារ​ជួយសង្គ្រោះ​នៅតែ​បន្ត​ខិតខំ​ស្វែងរក​។​
​អាជ្ញាធរ​ម៉ិចស៊ីកូ​បា​និយាយថា មនុស្ស​ជាង​ពាក់កណ្តាល​នៃ​ចំនួន​អ្នក​បាត់​បង់ជីវិត​ខាងលើ គឺជា​ប្រជាជន​រស់នៅក្នុង​រដ្ឋធានី​ម៉ិចស៊ីកូ​ស៊ី​ធី (Mexico City) ដែលមាន​ចំនួន​១៨០​នាក់​។ ចំណែកឯ​មនុស្ស​ជាច្រើន​នាក់​ទៀត ត្រូវគេ​ជឿជាក់ថា កំពុង​ជាប់​នៅក្រោម​គំនរ​អគារ ដួលរលំ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ដ៏​ប្រល័យ​ក្នុង​រយៈពេល​ជាង ៣២​ឆ្នាំ​មកនេះ​៕