​បុរស​ដែល​ច្រៀង​ជេរប្រមាថ​សម្ដេច ហ៊ុន សែន ត្រូវបានតុលាការ​​ដោះលែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 September, 2017 ក+ ក-

​ខេត្តក្រចេះ ៖ តុលាការ​ខេត្តក្រចេះ​កាលពី​រសៀល​ម្សិលមិញ​បានសម្រេច​ដោះលែង​បុរស​ម្នាក់​ដែល​ច្រៀង​ចម្រៀង​ជេរប្រមាថ សម្ដេច ហ៊ុន សែន នោះ​ហើយ បន្ទាប់ពី​បុរស​រូបនោះ​បានធ្វើការ​សុំទោស​សម្តេចនាយក​រដ្ឋមន្ត្រី​។​
​សមត្ថកិច្ច​នគរបាល​ខេត្តក្រចេះ កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៧ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ នៅ​ស្រុកកំណើត​ខាង​ប្រពន្ធ នៅ​ភូមិ​ឫស្សីកែវ ឃុំ​ឫស្សីកែវ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ពាក់ព័ន្ធ​នឹង​ការជេរប្រមាថ​ថ្នាក់ដឹកនាំ​ប្រទេស គឺ​សម្តេច ហ៊ុន សែន នៅលើ​បណ្ដាញ​សង្គម Facebook ។ ជន​សង​ស្ស័​យ​ឈ្មោះ ហ៊ុយ ឧត្ដម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មានមុខ​របរ ជា​មេការ​ក្រុមហ៊ុន​ទឹក​សុទ្ធ នៅ​ខេត្តកំពង់ស្ពឺ​៕