កម្ពុជាប្រកាសផ្អាកសកម្មភាពស្រាវជ្រាវ និងរុករកអដ្ឋិធាតុទាហានអាមេរិក
រាជធានីភ្នំពេញ ៖ កម្ពុជាបានប្រកាសជាផ្លូវការហើយអំពីការផ្អាកសកម្មភាពស្រាវជ្រាវ និងរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួន ហើយការផ្អាកនោះនឹងចាប់ផ្តើមពីពេលនេះ រហូតមានបទបញ្ជាជាថ្មីទៀត ។
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ប៉ុល សារឿន និងជាប្រធានគណៈកម្មការស្រាវជ្រាវ និងរុករកអដ្ឋិធាតុ ជនជាតិអាមេរិកបាត់ខ្លួន (POW/MIA) នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញបានប្រកាសប្រាប់អភិបាលរាជធានី-ខេត្ត អំពីការផ្អាក សកម្មភាពស្រាវជ្រាវ និងរុករកអដ្ឋិធាតុ ជនជាតិអាមេរិក ដែលបាត់ខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានបទបញ្ជាថ្មី ៕