​សមត្ថកិច្ច​ចាប់ខ្លួនបុរសម្នាក់ ករណីរំលោភ​ក្មេងស្រី​អនីតិជន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2017 ក+ ក-

​ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន ខណៈដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​៧​នឹង​៣០​នាទី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​។​
នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ យុន ចាម ភេទ​ប្រុស​អាយុ​៤២ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ចា​អ៊ុង​កេ​ត ឃុំ​ចា​អ៊ុង ស្រុក​អូរ​ជុំ ខេត្តរតនគិរី មុខរបរ​កសិករ​។ ចំណែក​កុមារី​រងគ្រោះ​ឈ្មោះ ធ​.​ស​.​ត អាយុ​៧​ឆ្នាំ ជនជាតិ​ទំពួន មាន​ទីលំនៅ​ភូមិ​ឡូ​ន សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ​សិស្ស​។ នគរបាល​បញ្ជាក់ថា ករណី​ចាប់រំលោភ​បាន​ប្រព្រឹត្តឡើង​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅនេះ នៅត្រង់ចំណុច​ខ្ទម​ចាំចម្ការ ស្ថិតនៅ​ភូមិ​ជ្រៃ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​បំពេញ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ៕