បុរស​សតិ​មិន​គ្រប់​ម្នាក់​កាប់​ចិញ្ច្រាំ​ក្មួយបង្កើត​ខ្លួនឯង​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 September, 2017 ក+ ក-

ខេត្តកំពង់ចាម ៖ គួរ​ឲ្យ​រន្ធត់ ខណៈដែល​បុរស​ម្នា​ក់បាន​យក​ពូថៅ​កាប់​ចិញ្ច្រាំ​ក្មួយបង្កើត​របស់ខ្លួន ដែលមាន​អាយុ​៣​ឆ្នាំ​បណ្ដាល​ឲ្យ​សម្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដែល​ហេតុការណ៍​ដ៏​សាហាវ​នេះ កើតឡើង​នៅ​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ប្រ​ខ្នោ ឃុំ​ស្រម៉ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង វុទ្ធី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​ប្រាប់​ឲ្យ​ដឹងថា ជនបង្ក​ឈ្មោះ ហួន សា​រុំ អាយុ​៣៧​ឆ្នាំ ដោយ​ក្មួយប្រុស​បង្កើត​ដែល​ជនរងគ្រោះ​ឈ្មោះ ហ៊ឹម សា​រ័ត្ន អាយុ​៣​ឆ្នាំ​។ លោក​បន្តថា ជនសង្ស័យ​ជាម​នុស្ស​វិកល​ច​រឹក​ដែល​ក្រុមគ្រួសារ បាន​ដាក់ច្រវ៉ាក់​ក្នុង​រោង​ក្រោយ​ផ្ទះ ហើយ​នៅ​ថ្ងៃកើតហេតុ​នេះ បាន​របូត​ច្រ​វ៉ា​ក់ រួច​ក៏បាន​ធ្វើ​សកម្មភាព​យក​ពូថៅ​កាប់​ចិញ្ច្រាំ​លើ​ជនរងគ្រោះ​តែម្ដង បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​។​
​ក្រោយ​កើតហេតុ​ភ្លាម​កម្លាំង​នគរបាល​មូលដ្ឋាន បាន​ចុះទៅ​ទីតាំង​កើតហេតុ និង​ចាប់បាន​ជនសង្ស័យ​ភ្លាមៗ​ផងដែរ ដែល​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ដ​៕