ក្រុម​មេធាវី​ការពារក្តីលោក កឹម សុខា​សម្រេច​ដាក់ពាក្យ​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បានសម្រេច​នឹងដាក់​ប​ណ្តឹ​ង​សាទុក្ខ​ទៅ​តុលាការ​កំពូល​បន្តទៀត ប្រឆាំងនឹង​ដីកា​សម្រេច​ឃុំខ្លួន លោក កឹម សុខា ខណដែល​សាលាឧទ្ធរណ៍​បាន​បើកសវនាការ​កាលពី​ម្សិលមិញ ដោយ​សម្រេច​បន្ត​ឃុំខ្លួន​លោក កឹម សុខា ដដែល ។ ការសម្រេចចិត្ត​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​មេធាវី​បាន​ពិភាក្សា​ជាមួយ​លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធ​នា គារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ។​
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ដកស្រង់​សំដី​លោក​មេធាវី​សំ សុ​គង់ ដែល​បាន​បញ្ជាក់ថា ក្រុម​មេធាវី​ប្តឹង​នឹង​សេចក្ដីសម្រេច​ទាំង​មូលនៃ​សាលដីកា​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ហើយ​អាច​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ បណ្តឹង​នឹងដាក់​ជា​ផ្លូវការ ៕