អភិបាល​រាជធានី​ភ្នំពេញ​សម្រេច​ផ្លាស់ប្ដូរ​ភារកិច្ច​ប្រធាន​ផ្សារ​២​រូប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីសម្រេច​ផ្លាស់ប្ដូរ​ភារកិច្ច ប្រធាន​ផ្សារ​២​រូប គឺប្រធាន​ផ្សារ​ដេប៉ូ​និង​ប្រធាន​ផ្សារ​ដើម​គរ ក្នុងនោះ​ដោយ​កំណត់​ឲ្យ​ប្រធាន​ផ្សារ​ដេប៉ូ ទៅធ្វើជា​ប្រធាន​ផ្សារ​ដើម​គរ ហើយ​ប្រធាន​ផ្សារ​ដើម​គរ ត្រូវ​មក​ធ្វើជា​ប្រធាន​ផ្សារ​ដេប៉ូ​វិញ​។​
​តាម​សេចក្ដីសម្រេច​របស់​អភិបាល​រាជធានី​ភ្នំពេញ បាន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​លោក សេង សារ៉ន ពី​ប្រធាន​គណៈ​គ្រប់គ្រង​ផ្សារ​ដើម​គរ មកជា​ប្រធាន​គណៈ​គ្រប់គ្រង​ផ្សារ​ដេប៉ូ និង​លោក ឈួន ឆាយា​រិ​ទ្ធ ពី​ប្រធាន​គណៈ​គ្រប់គ្រង​ផ្សារ​ដេប៉ូ មកជា​ប្រធាន​គណៈ​គ្រប់គ្រង​ផ្សារ​ដើម​គរ ៕