ក្រសួងទុកពេល៣០ថ្ងៃឲ្យកូនប្រុសលោក លន់ នល់ កែប្រែកំហុសឆ្គង
រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃកាលពីម្សិលមិញ បានផ្ញើលិខិតមួយច្បាប់ជូនទៅកូនប្រុសលោក លន់ នល់ គឺលោក លន់ ឫទ្ធិ ប្រធានគណបក្សខ្មែរសាធារណរដ្ឋ ដោយបង្គាប់ឲ្យប្រធានគណបក្សរូបនោះកែប្រែនូវកំហុសឆ្គង អំឡុងពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
លិខិតរបស់ សម្តេចក្រឡាហោម ស ខេង ផ្ញើជូនលោក លន់ ឫទ្ធិ ពាក់ព័ន្ធការធ្វើសមាហរណកម្ម រវាងគណបក្សខ្មែរសាធារណរដ្ឋ ជាមួយនឹងគណបក្ស ខេមរពន្លឺជាតិ និងការតែងតាំងមន្ត្រីជាន់ខ្ពស់របស់គណបក្សដែល បានអនុវត្តដោយបំពានទៅនឹងប្បញ្ញត្តិមាត្រា១៩ថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ ៕