ការព្យាយាម​ចូលជួប​លោក កឹម សុខា របស់​ក្រុមតំណាងរាស្ត្រ CNRP ត្រូវ​បរាជ័យ​ម្តងទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ទោះបីជា​តុលាការ​មិន​អនុញ្ញាត​ឲ្យ​ក្រុមតំណាងរាស្ត្រ CNRP ចូលជួប​សួរសុខទុក្ខ​លោក កឹម សុខា ប្រធាន​គណបក្ស​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង ខេត្ត​ត្បូងឃ្មុំ ប៉ុន្តែ​ក្រុមតំណាងរាស្ត្រ គណបក្សប្រឆាំង​នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៧​នេះ បាន​ព្យាយាម​ចូលជួប​លោក កឹម សុខា ។ យ៉ាងណាក៏ដោយ សមត្ថកិច្ច​បាន​រារាំង និង​មិន​អនុញ្ញាត​ឲ្យ​ក្រុមតំណាងរាស្ត្រ​ទាំងនោះ​ចូលជួប​ឡើយ ។​
​យោងតាម​វិ​ឌី​អូ​ឃ្លី​ប បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក សួន សូ​រី​ដា អ្នកតំណាងរាស្ត្រ​មណ្ឌល សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ស្ពឺ ដែល​ចូលរួម​សួរសុខទុក្ខ​លោក កឹម សុខា បាន​លើកឡើងថា គោលបំណង​ដើម្បី​ចូលរួម​ជួប លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ការដាក់​ពាក្យស្នើសុំ​នោះ ត្រូវបាន​ចៅក្រម​តុលាការ​រាជធានី​ភ្នំពេញ មិនបាន​អនុញ្ញាត​នោះទេ​។ ប៉ុន្តែ​ទោះបី​មិន​អនុញ្ញាត ក៏​ពួកយើង​មក​មើ​លពី​ចំងាយ​ដែរ ៕