ដុតកម្ទេចគ្រឿងសម្អាងក្លែងក្លាយប្រមាណជាង៦០តោន
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ៍នេះ អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការដុតកម្ទេចគ្រឿងសម្អាងក្លែងក្លាយប្រមាណជាង៦០តោន ខណៈដែលពិធីដុតកម្ទេចនេះ ស្ថិតក្រោមវត្តមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅឯទីលានចាក់សំរាម ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕