ក្រសួង​ធនធានទឹក​អំពាវនាវ​ឲ្យ​ផ្អាក​ដំណើរ​កំសាន្ត​ទៅកាន់​តំបន់​ទឹក​នានា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ដោយសារ​ភ្លៀង​ធ្លាក់​យ៉ាងគំហុក​ក្នុងអំឡុងពេល​មួយ​សប្តាហ៍​កន្លងមកនេះ​បាន​បង្ក​ឲ្យ​ជំនន់​ទឹក​ច្រើន​កន្លែង ដែល​ធ្វើ​ឲ្យ​កម្ពស់​ទឹក​នៅតាម​អាងទឹក ជ្រោះ​ជ្រលង​ដងអូរ ស្ទឹង ព្រែក​មួយចំនួន​ក៏បាន​ហក់​ឡើង​ខុសពី​ប្រក្រតី​។ នេះ​បើ​យោងតាម​សេចក្តីអំពាវនាវ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​
​ជាមួយគ្នា​នោះ​ក្រសួង​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គួរ​ផ្អាក់​ដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​មួយចំនួន​ផងដែរ​៕