បង្ក្រាប​ក្រុមចោរ​៤​នាក់​ដែល​ជំនាញ​ដាក់​ថ្នាំ​យក​ម៉ូតូ​ជា​បន្តបន្ទាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2017 ក+ ក-

​ខេត្តបាត់ដំបង ៖ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស កាល​ម៉ោង​១៧​រសៀល​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៧​។ លុះ​ម៉ោង​២២​ថ្ងៃទី​៣០ ខែកញ្ញា​ឆ្នាំ​២០១៧​បាន​ចុះបង្ក្រាប​ករណី​ដាក់​ថ្នាំ​យក​ម៉ូតូ នៅ​ចំណុច​ហាង​យីហោ ទីក្រុង​អាន់​ឆឺ​២ នៅ​ភូមិ​វត្ត​គ សង្កាត់​វត្ត​គ ក្រុង​បាត់ដំបង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​។​
​ជនសង្ស័យ​ឃាត់ខ្លួន​ទី​១​ឈ្មោះ​ស៊ឹម ចាន់ថន​ហៅ​ឥណ្ឌា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​សត្វ​ពង ឃុំ​ឈូក ស្រុក​ឈូក ខេត្តកំពត​។ ទី​២​ឈ្មោះ​ងួន វណ្ណដា​ហៅ​ដា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង ឃុំ​ឈូក ស្រុក​ឈូក ខេត្តកំពត​។ ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាពថា ខ្លួន​ពិតជា​បានដាក់​ថ្នាំ​យក​ម៉ូតូ​មែន ហ​លយ​ម៉ូតូ​នោះ ខ្លួន​ឲ្យ​ឈ្មោះ​គឹម សេង​ដុស​ហៅ​ពោ​យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង ឃុំ​ឈូក ស្រុក​ឈូក ខេត្តកំពត យកទៅ​ឲ្យ​អ្នកទទួល​ទិញ នៅឯ​ខេត្តកំពត​។​ក្រោយ​ទទួល​ចម្លើយ​ក្រុម​បង្ក​បង្ក្រាប​និង​ក្រុម​ជំនាញ​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បានកំណត់​មុខសញ្ញា អ្នកទទួលផល​ចោរកម្ម​(​អ្នកទិញ​ម៉ូតូ​)​។​
​ដោយមាន​ការអនុញ្ញាតិ​ពី​ឯកឧត្តម​ស្នងការ ក្រុម​បង្ក​បង្ក្រាប​និង​ក្រុម​ជំនាញ​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល បាន​ឌ្វើ​ដំណើរ​ទៅ​ខេត្តកំពត​ដើម្បី​សហការ​ជាមួយ​នគរបាល​ខេត្តកំពត​។​នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៧​សមត្ថកិច្ច​បាន​បង្ក្រាប​ក្រុម​ទទួលផល​ចោរកម្ម​ចំនួន​៣​នាក់ នៅ​ភូមិ​ចំប៉ី ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត​។ បុរស​សង្ស័យ​ទី​១​ឈ្មោះ​ឃិន ណី ។​ទី​២​ឈ្មោះ​ម៉ម​ហ៊ី​ន​។ ទី​៣​ឈ្មោះ​ហ៊ី គឹម​ហៃ ។​លុះ​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៧​សមត្ថកិច្ច​បានធ្វើ​ដំណើ​រ​ទៅ​ឃាត់ខ្លួន ជនសង្ស័យ​២​នា​កើ​ទៀត​ទី​១​ឈ្មោះ​គឹម សេង​ដុស​ហៅ​ពោ​យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង ឃុំ​ឈូក ស្រុក​ឈូក ខេត្តកំពត​។​ទី​២​ឈ្មោះ​និ​ន ម៉ាំង​ភេទ​ប្រុស រស់នៅ​ភូមិ​ក្រសាំង ឃុំ​ឈូក ស្រុក​ឈូក ខេត្តកំពត​។​ដកហូត​ម៉ូតូ​ចំនួន​៤​គ្រឿង​និង​ស្លាក​លេខ​ចំនួន​៦​ផ្ទាំង​និង​សម្ភារ​:​មួយចំនួនទៀត​។​
​ក្រុម​ជនសង្ស័យ​ក្រោយ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាយ់​ដំបង នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៧ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការខេត្ត​បាត់ដំបង​ចាត់ការ​តាម​និតិ​វិធី​៕