រដ្ឋាភិបាល​ឃើ​ដ​គ្រោង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ដើមខែ​វិច្ឆិកា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2017 ក+ ក-

​បា​កដាត ៖ បន្ទាប់ពី​ការរៀបចំ​ការបោះឆ្នោត​ប្រកាស​ប្រជាមតិ​ឯករាជ្យ​កាលពី​ខែ​ចុង​កញ្ញា​កន្លងទៅ រដ្ឋាភិបាល​តំបន់​ស្វយ័ត​ឃើ​ដ​អ៊ីរ៉ាក់ គ្រោង​នឹង​ដំណើរការ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី និង​សភាជាតិ នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា​ខាងមុខនេះ ខណៈ​ស្ថានភាព​នៅក្នុង​តំបន់​កំពុង​ឡើងក​ម្ដៅ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ។​
​លោក Mohammad Toufic Rahim ដែលជា​គូរ​ប្រជែង​ដ៏​សំខាន់​របស់​ប្រធានាធិបតី​ឃើ​ដ បច្ចុប្បន្ន លោក Massoud Barzani គឺជា​បេក្ខជន​តែ​ម្នាក់​គត់​ដែល​គេ​ជឿជាក់ថា នឹង​ជាប់ឆ្នោត​ក្លាយជា​ប្រធានាធិបតី​ថ្មី​របស់​ឃើ​ដ​។ ប៉ុន្តែ​ប្រធានាធិបតី​តួ​ក​គី លោក Tayyip Erdogan បាន​និយាយថា ទីក្រុង​អង់កា​រ៉ា អាច​នឹងដាក់​ទណ្ឌកម្ម​លើ​តំបន់​ស្វយ័ត​ឃើ​ដ ដោយសារតែ​ការបោះឆ្នោត​ប្រជាមតិ ដែល​លោក​គិតថា នឹង​បង្កឱ្យមាន​អស្ថេរភាព និង​សង្គ្រាម​នៅក្នុង​តំបន់​។​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ប្រជាជន​ឃើ​ដ​៩០​ភាគរយ​បាន​បោះឆ្នោត​ប្រជាមតិ​គាំទ្រ​ឱ្យ​តំបន់​មួយ​នេះ​ប្រកាស​ឯករាជ្យ​ពី​អ៊ីរ៉ាក់ និង​បង្កើតជា​រដ្ឋ​មួយ បើទោះជា មានការ​ព្រមាន​នឹង​ជំទាស់​ពី​អ៊ីរ៉ង់ អ៊ីរ៉ាក់ តួ​ក​គី ស៊ី​រី និង​សហរដ្ឋអាមេរិក​ក៏ដោយ​៕