ប្រាក់ឈ្នួលអប្បបរមាកម្មករផ្នែកវាយនភណ្ឌនឹងប្រជុំសម្រេចនៅថ្ងៃស្អែក
រាជធានីភ្នំពេញ ៖ គណៈកម្មការប្រឹក្សាការងារនឹងកោះប្រជុំនៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីប្រជុំពិនិត្យ និងពិភាក្សាសម្រេចចំពោះសំណើរបស់ភាគីនីមួយៗលើប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៨។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថា ក្រោយការប្រជុំជាច្រើនលើក ភាគីនីមួយៗនៃក្រុមការងារបច្ចេកទេសត្រីភាគីបានដាក់សំណើចុងក្រោយរបស់ខ្លួនដោយ ភាគីសហជីពស្នើសុំ១៧០ដុល្លារ ភាគីនិយោជកស្នើសុំត្រឹម ១៦២ដុល្លារ និងភាគីរាជរដ្ឋាភិបាលសម្របសម្រួលដល់១៦៥ដុល្លារ៕