ការវាយប្រហារ​របស់​អាមេរិក​នៅ​ស៊ី​រី សម្លាប់​ពលរដ្ឋស្លូតត្រង់​៤៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2017 ក+ ក-

​ដា​ម៉ាស់ ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា ពលរដ្ឋ​ស្លូតត្រង់​យ៉ាង​ហិច​ណាស់​ចំនួន​៤៥​នាក់​បាន​ស្លាប់ ដោយសារ​ការវាយប្រហា​រ​តាមផ្លូវ​អាកាស​របស់​ស​ហ​រដ្ឋ​អាមេរិក​លើ​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​សកម្មប្រយុទ្ធ ISIS នៅ​ទីក្រុង Raqqa ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។
​បើតាម​សារព័ត៌មាន​ស៊ី​រី al-Watan បាន​រាយការណ៍​ថា ក្នុងចំណោម​អ្នក​ដែល​បាន​បាត់បង់​ជីវិត នៅក្នុង​ប្រតិបត្តិ​ការទម្លាក់​គ្រាប់​ធ្វើឡើង​ដោយ​ក្រុមចំរុះ​អន្តរជាតិ ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​មាន​កុមារ និង​ស្ត្រីភេទ ខណៈដែល​លំនៅឋាន​ចំនួន​០២​ខ្នង ក្នុង​តំបន់ Tawasoiyeh ភាគ​ខាងជើង​ក្រុង Raqqa ក៏​រង​ការបំផ្លាញ​ផងដែរ​៕