គណបក្សយុវជនកម្ពុជាដាក់ពាក្យបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ
រាជធានីភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ បានដាក់ពាក្យបណ្តឹងស្នើសុំរំលាយ គណបក្សសង្គ្រោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃហើយ ហើយការដាក់ពាក្យបណ្តឹងនោះគឺស្របតាមច្បាប់ស្តីគណបក្សនយោបាយផងដែរ ។ ប៉ុន្តែគណបក្សហ្វ៊ុនស៊ិនប៉ិច នៅមិនទាន់បានដាក់នៅឡើយ បន្ទាប់ពីគណបក្សនេះចេញថ្លែងការណ៍ថា នឹងដាក់ពាក្យបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិដូចគ្នា ។
យោងតាមពាក្យបណ្តឹងរបស់គណបក្សយុវជនកម្ពុជា បានបញ្ជាក់ថា ការប្តឹងរំលាយគណបក្សសង្គ្រោះជាតិនោះ ព្រោះតែគណបក្សបានប្រព្រឹត្តិអំពើក្បត់ជាតិ ៕