បាត់ដំបង ៖ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ អាជ្ញា ធរនៃរដ្ឋបាលខេត្តបាត់ដំបង នៅតែបន្តរក្សាប្រពៃ ណីដ៏ខ្ជាប់ខ្ជួនរបស់ខ្លួនដោយបានកំណត់យកថ្ងៃ ចេញព្រះវស្សាជាទៀងទាត់ នៅរៀងរាល់ឆ្នាំ ក្នុង ការរៀបចំនូវពិធីបុណ្យអុំទូកប្រណាំងទូកបណ្តែត ប្រទីបសំពះព្រះខែនិងអកអំបុក ក្នុងគោលបំណ ងដើម្បីរក្សាឲ្យបានគង់វង្សតាមទំនៀមទំលាប់ប្រពៃណីពីដូនតានៅខេត្តបាត់ដំបង ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបងស្តីទី និងប្រធានគណៈកម្មការរៀបចំអុំទូកខេត្តក្នុងពិធីប្រណាំងទូកនៅខេត្តបាត់ដំបង បានថ្លែងឲ្យដឹង ក្នុងរបាយការណ៍បើកការប្រណាំងទូកនារសៀលថ្ងៃទី០៤ខែតុលានេះថា៖ ការរៀបចំប្រណាំងទូកដណ្តើមយកចំណាត់ថ្នាក់នៅឆ្នាំនេះគឺ៖ មានទូកចូលរួមប្រណាំងសរុបចំនួន៣០ទូក ក្នុងនោះទូកខ្លី ខ្នាតអន្តរជាតិបុរស ចំនួន០៧ទូក, ទូកខ្លីខ្នាតអន្តរជាតិនារី ចំនួន០៣ទូក,ទូកខ្លីប្រពៃណី ចំនួន១២ទូក, ទូកវែងប្រពៃណី ០៥ទូក និង ទូកបើកឆាកចំនួន០៣ទូក ចំណុះ០៨នាក់គឺក្នុងនោះទូក មកពីខេត្តប៉ៃលិន០១គ្រឿង, មកពីខេត្តកំពង់ឆ្នាំ ង០១គ្រឿង និងទូកតាំងម៉េងសែខេត្តបាត់ដំបង ០១គ្រឿង។ ឯ.ឧបានបន្តទៀតថា៖ នៅឆ្នាំនេះគឺ មានកីឡាករ-ការិនីសរុបចំនួន១.០៩៥នាក់ក្នុង នោះកីឡាករបំរុង២៨២នាក់ និងមានកីឡាការិនី សរុបចំនួន៩០នាក់ បំរុង ២៤នាក់។
ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំប ង បានថ្លែងនៅក្នុងឱកាសបើកការប្រណាំងទូក ថ្ងៃបុណ្យចេញព្រះវស្សា ឆ្នាំនេះថា៖ ពិធីប្រណាំង ទូកឆ្នាំនេះគឺជាការរៀបចំលើកទី១៧គឺមិនខុសពីបណ្តាឆ្នាំមុនៗ។ ហើយពិធីប្រណាំងទូកបណ្តែត ប្រទីបថ្ងៃនេះ បានធ្វើឲ្យព្រឹត្តិការណ៍ប្រណាំងទូក ក្នុងខេត្តកាន់តែមានភាពគគ្រឹកគគ្រេងទាក់ទាញ បាននូវការចាប់អារម្មណ៍ ពីសំណាក់ថ្នាក់ដឹកនាំភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបាននឹងកំពុងមកទស្សនាការប្រណាំងទូក បណ្តែតប្រទីប បង្ហោះគោម បាញ់កាំ ជ្រួច ការទស្សនាការដាក់តាំងពិព័ណ៌លក់ផលិត ផល ទំនិញខ្មែរ-ថៃ ប្រកបដោយគុណភាព ព្រមទាំងមានសកម្មភាពល្បែងកំសាន្ត រួមទាំងទស្ស នាសមិទ្ធផលនានា នៅក្នុងខេត្តបាតដំបង ដែលកំពុងមានការអភិវឌ្ឍរីកចម្រើន…។
ឯ.ឧ អ៊ុយ រី ប្រធានក្រុមប្រឹក្សា ខេត្តបាត់ដំបង ក៏បានថ្លែងនូវការកោតសរសើរនិងអរគុណ ចូល រួមទស្សនាយ៉ាងច្រើនកុះករនាពេលនេះគឺពិតជាបានបង្ហាញឲ្យឃើញពីទឹកចិត្តស្រឡាញ់និងចូលរួមគាំទ្រដល់វិស័យកីឡានិងជាពិសេសលើកទឹក ចិត្តដល់កីឡាករប្រណាំងទូកនាថ្ងៃនេះ ដែលជា កីឡាមួយប្រភេទ ក្នុងការលើកស្ទួយរក្សានូវកេរ្តិ៍ដំ ណែលរបស់បុព្វបុរសខ្មែរ ក្នុងគោលបំណងដើម្បី ដឹងគុណដល់ព្រះគង្គារ ព្រះធរណីនិងរំលឹកពីវីរៈ ភាពកងទ័ពជើងទឹកដ៍អង់អាចក្លាហាននៃបុព្វបុរសយើងក្នុងការប្រយុទ្ធយកជ័យជំនះលើខ្មាំងសត្រូវខ្លួននិងបានចារិកជាស្នាដៃក្នុងប្រវត្តិសាស្ត្រ។ព្រមទាំងឆ្លុះបញ្ចាំងពីសាមគ្គីភាពមិត្តភាព កីឡា ករ ដែលមកពី ខេត្តប៉ៃលិន ខេត្តកំពង់ឆ្នាំង ខេត្ត សៀមរាបនិងកីឡាករមកពីព្រះរាជាណាចក្រថៃ ដែលបានចូលរួមប្រណាំងជាមិត្តភាព។ជាពិសេសទៀតនោះដើម្បីជ្រើសទូកលឿនជាប់ចំណាត់ ថ្នាក់យកទៅចូលរួមប្រណាំងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះ ព្រះខែនៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខ នេះ។
ឯ.ឧ អ៊ុយ រី ក៏បានសង្កត់ធ្ងន់បន្ថែម ទៀតថា អាស្រ័យដោយមានគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋា ភិបាលនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវ សុខសន្តិភាព ស្ថិរភាពនយោបាយ ពេញលេញ លើផ្ទៃប្រទេស និងផ្តល់ឱកាសឲ្យខេត្តបាត់ដំបង មានការរីកចម្រើន មានការអភិវឌ្ឍនិងការវិនិយោ គ ព្រមទាំងការពង្រឹងអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ធ្វើឲ្យសភាពការណ៍ ក្នុង ខេត្តបាត់ដំបង មានស្ថេរភាពល្អ៕