តុលាការ​តួ​ក​គី​កាត់ទោស​ទាហាន​៣៤​នាក់​ដាក់​ពន្ធ​ធនាគារ​​មួយជីវិត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 October, 2017 ក+ ក-

​តួ​ក​គី ៖ អតីត​ទាហាន​ចំនួន​៣៤​នាក់​ត្រូវបាន​តុលាការ​មួយ​របស់​ប្រទេស​តួ​ក​គីស​ម្រេច​ផ្តន្ទាទោស​ម្នាក់ៗ​ជាប់ពន្ធ​ធនាគារ​អស់​មួយជីវិត ក្រោម​បទ​ចោទប្រកាន់ថា បាន​ចូលរួម​ក្នុង​គម្រោង​សម្លាប់ លោក​ប្រធានាធិបតី Recep Tayyip Erdogan នៅ​អំឡុងពេល​ប៉ន់​ប៉ង់​ធ្វើ​រដ្ឋប្រហារ​មួយ​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​សារព័ត៌មាន​រដ្ឋ​របស់​តួ​ក​គី Anadolu Agency ។​
​លោក Ali Yazici អតីត​ប្រធាន​ជំនួយការ​របស់លោក​ប្រធានាធិបតី ត្រូវបាន​ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធ​ធនាគារ​ចំនួន​១៨​ឆ្នាំ ខណៈ​អតីត​វរសេនីយ៍ឯក​មួយរូប ត្រូវបាន​រួចផុត​ពី​ទោស នៅក្នុង​ការកាត់ក្តី​មួយ​ទៅលើ​ជនសង្ស័យ​សរុប​ចំនួន​៤៧​នាក់ ដោយ​តុលាការ​នៅ​ខេត្ត Mugla ភាគខាងត្បូង​ឆៀង​ខាងលិច ប្រទេស​តួ​ក​គី​។ ក្រុម​ចុងចោទ ដែល​រង​ការចោទប្រកាន់ថា បាន​បង្កើតជា​ក្រុម​វាយប្រហារ ដើម្បី​សម្លាប់​លោក​ប្រធានាធិបតី​នោះ ក៏ត្រូវ​បាន​រង​ការចោទប្រកាន់ ពីបទ​ព្យាយាម​លុបបំបាត់​រដ្ឋធម្មនុញ្ញ និង​រង​ការចោទប្រកាន់ថា ពួកគេ​គឺជា​សមាជិក​របស់​ក្រុម​ភេរវ​ករ​ប្រដាប់​ដោយ​អាវុធ​៕