ប្រតិបត្តិការដោះគ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់អាមេរិកឈានដល់ថ្ងៃទី៣
រាជធានីភ្នំពេញ ៖ អាជ្ញាធរបានបន្តជម្លៀសប្រជាពលរដ្ឋទៅរកទីតាំងសុវត្តិភាពនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈដែលប្រតិបត្តិការស្វែងរក និងដោះគ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់អាមេរិក ឈានដល់ថ្ងៃទី៣ហើយ ។
លោកឧត្តមសេនីយ៍ឯក កេ ដា អ្នកនាំពាក្យក្នុងប្រតិបត្តិការដោះគ្រាប់បែកគីមីបានបញ្ជាក់ថា ថ្ងៃនេះ កម្លាំងជំនាញរបស់យើងចាប់ផ្តើមប្រតិបត្តិការ ស្វែងរកគ្រាប់បែកគីមីរបស់អាមេរិក១គ្រាប់ទៀត បន្ទាប់ពីថ្ងៃម្សិលមិញ យើងបានរកឃើញគ្រាប់បែក១គ្រាប់ហើយ ដោយធ្វើការគ្របទុកយ៉ាងម៉ត់ចត់ មិនឲ្យភាយសារធាតុចេញមកក្រៅឡើយ ៕