ក្រសួងព័ត៌មានបើកសិក្ខាសាលាស្វែងយល់ស្តីពីច្បាប់គណបក្សនយោបាយ
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលា ស្តីពីច្បាប់ស្តីពីគណបក្សនយោបាយ នៅទីស្តីការក្រសួង ដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារនៃច្បាប់នេះ ជូនដល់ពិធីករ និងអ្នកព័ត៌មាន ឱ្យបានកាន់តែទូលំទូលាយ ថែមទៀតក្នុងពេលដែលច្បាប់ស្តីពីគណបក្សនយោបាយកំពុងត្រូវបានយកមកប្រើប្រាស់យ៉ាងសកម្មក្នុងស្ថានភាពបច្ចប្បន្ន ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្រោមអធិតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព៌តមាន។ សិក្ខាសាលានេះ ក៏មានការចូលរួមពីសំណាក់ពិធីករ ទូរទស្សន៍ វិទ្យុ គេហទំព័រ ប្រមាណ ១០០នាក់ ៕