ជំងឺ​អាសន្នរោគ​នៅ​យេ​ម៉ែន​កើន​ឡើងដល់​ជាង​៧៧​ម៉ឺន​៧​ពាន់​ករណី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 October, 2017 ក+ ក-

​យេ​ម៉ែន ៖ អង្គការសហប្រជាជាតិ​បាន​និយាយថា គិត​ត្រឹម​ថ្ងៃទី​០២ ខែតុលា ករណី​ជំងឺ​អាសន្នរោគ​នៅក្នុង​ប្រទេស​យេ​ម៉ែន​បាន​កើន​ឡើងដល់​ជាង​៧៧​ម៉ឺន​៧​ពាន់​ករណី ដោយ​ក្នុងនោះ​ជនរងគ្រោះ​ភាគច្រើន​គឺជា​កុមារ​។​
​យោងតាម​អង្គការ​សុខភាព​ពិភពលោក មនុស្ស​ជាង​២​ពាន់​នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​អាសន្នរោគ​នេះ​នៅ​ទូទាំងប្រទេស​យេ​ម៉ែន​គិត​ត្រឹម​ថ្ងៃទី​១៣ ខែកញ្ញា រួមជាមួយ​នឹង​របាយ​ការណ៍​ពីមុនៗ​ដែល​បាន​ប៉ាន់​ស្មានថា ជា​រៀងរាល់ថ្ងៃ​មាន​មនុស្ស​ចំនួន​៥​ពាន់​នាក់​បាន​ឆ្លង​ជំងឺ​នេះ​។ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា នេះ​គឺជា​ការ​ផ្ទុះឡើង​នៃ​ជំងឺ​អាសន្នរោគ​ដ៏​អាក្រក់​បំផុត​ដែល​ត្រូវបាន​កត់ត្រា​ទុក​នៅក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​។​
​សូម​រម្លឹកថា កាលពី​សប្តាហ៍​មុន ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​ប្រចាំ​ក្នុងប្រទេស​យេ​ម៉ែន​ក៏បាន​ព្រមាន​ផងដែរ​ថា ករណី​ជំងឺ​អាសន្នរោគ​នៅ​ទីនោះ​អាច​នឹង​ឈានទៅដល់​ចំនួន​១​លាន​ករណី​នៅត្រឹម​ចុងឆ្នាំ​២០១៧​នេះ​៕