បំផ្ទុះ​គ្រាប់បែក​នៅ​កន្លែង​គោរពបូជា​មួយកន្លែង​នៅ​ប៉ា​គី​ស្ថាន​ស្លាប់​មនុស្ស​២០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2017 ក+ ក-

​ប៉ា​គី​ស្ថាន ៖ មន្ត្រី​នាំពាក្យ​សាលា​រដ្ឋាភិបាល​និយាយថា ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​វាយប្រហារ​កន្លែង​គោរពបូជា​និកាយ​ស៊ី​អ៊ី​ត​មួយកន្លែង​ដែលមាន​អ្នក​គោរពបូជា​ជាច្រើន​នៅ​ទីនោះ​នៅ​ក្នុងភូមិ​ដាច់ស្រយាល​មួយ​នៅ​ភាគ​និរតី​ប្រទេស​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​សម្លាប់​មនុស្ស​ចំនួន​២០​នាក់ និង​របួស​យ៉ាងតិច​២៥​នាក់​។​
​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​ខេត្ត​បា​លូ​គី​ស្ថាន​បាន​និយាយថា ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​ថែមទៀត​ដោយសារ​អ្នករងរបួស​មួយចំនួន​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ ហើយ​ថា ក្នុងចំណោម​អ្នកស្លាប់​ទាំង​២០​នាក់​ក៏មាន​កូនក្មេង​៥​នាក់ ស្ត្រី​ម្នាក់ និង​មន្ត្រីប៉ូលិស​ម្នាក់​ផងដែរ​។​
​មន្ត្រី​មូលដ្ឋាន​បាន​បញ្ជាក់ថា អ្នក​វាយប្រហារ​បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅពេល​កងសន្តិសុខ​បាន​ឆែកឆេរ​ខ្លួន​អ្នក​វាយប្រហារ​នៅ​កន្លែង​គោរពបូជា​នៅ​ភូមិ​មួយ​ស្ថិតនៅ​ចម្ងាយ​ប្រហែល​៤០០​គីឡូម៉ែត្រ​ខាងកើត​ទីក្រុង​កេ​តា (Quetta) ដែល​ជាទី​រួម​ខេត្ត​បា​លូ​គី​ស្ថាន​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​។​
​ក្រោយ​រយៈពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​មានការ​វាយប្រហារ​នេះហើយ ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​៕