អាជ្ញាធររាជធានីភ្នំពេញនឹងសាងសង់ស្ពានអាកាសថ្មើរជើងនៅរង្វង់មូលនាងគង្ហីងសប្តាហ៍ក្រោយ
រាជធានីភ្នំពេញ ៖ នៅសប្តាហ៍ក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន OCIC នឹងចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើង នៅស្តុបរង្វង់មូលនាងគង្ហីង ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីសាធារណការរាជធានីភ្នំពេញ ។
មន្រី្តរូបនោះបញ្ជាក់ថា ការសាងសង់ស្ពានថ្មីជើងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ទីតាំងភ្លើងស្តុប មិនប៉ះពាល់ចរាចរ និងធានាបានសុវត្ថិភាព ៕